ហេតុអ្វីវិនិយោគនៅខេត្តព្រះសិហនុ?
ហេតុអ្វីវិនិយោគនៅខេត្តព្រះសិហនុ?
ហេតុអ្វីវិនិយោគនៅខេត្តព្រះសិហនុ?

ហេតុអ្វីបានជាវិនិយោគ

ហេតុអ្វីបានជាវិនិយោគ

ហេតុអ្វីបានជាវិនិយោគ

ចែករំលែកនៅលើ

ហេតុអ្វីបានជាវិនិយោគ

ការរើកចម្រើន

ការរីកចម្រើនជាលំដាប់
របស់ខេត្តព្រះសីហនុ
ការរីកចម្រើនជាលំដាប់
របស់ខេត្តព្រះសីហនុ
ការរីកចម្រើនជាលំដាប់
របស់ខេត្តព្រះសីហនុ

យោងតាមរបាយការណ៍ឆ្នាំ២០២១ ខេត្តព្រះសីហនុមានផលិតផលក្នុងស្រុកសរុប (ផ.ស.ស) សម្រាប់មនុស្សម្នាក់ៗចំនួន ៤,៨៥៧ ដុល្លារអាម៉េរិក ហើយបានទាក់ទាញការវិនិយោគដោយផ្ទាល់ពីបរទេស​ (FDI) សរុបចំនួន ៤៨.៤ ពាន់លានដុល្លារអាម៉េរិក។

៤,៤៨៥
ដុល្លារអាម៉េរិក

នៃ ផ.ស.ស សម្រាប់មនុស្សម្នាក់ៗក្នុងខេត្តព្រះសីហនុ(២០២១)

៤៨.៤ ពាន់លានដុល្លារអាម៉េរិក

 នៃការវិនិយោគផ្ទាល់ពីបរទេស (FDI)
(ក្នុងខេត្តព្រះសីហនុ)

៣.៣៦ ពាន់លាន
ដុល្លារអាម៉េរិក

នៃការនាំចេញ និងនាំចូល៖ តម្លៃនៃការនាំចេញ និងនាំចូលឆ្លងកាត់តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ (SSEZ) នៅកម្ពុជា

នៃការនាំចេញ និងនាំចូល៖ តម្លៃនៃការនាំចេញ និងនាំចូលឆ្លងកាត់តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ (SSEZ) នៅកម្ពុជា

គុណសម្បត្តិស្នូលនៃការវិនិយោគក្នុងខេត្តព្រះសីហនុ

ទីតាំងយុទ្ធសាស្រ្ត

កំពង់ផែទឹកជ្រៅ៖ ចូលទៅកាន់ផ្លូវពាណិជ្ជកម្មអន្តរជាតិតាមរយៈកំពង់ផែស្វយ័តក្រុងព្រះសីហនុ។

មជ្ឈមណ្ឌលសេដ្ឋកិច្ចក្នុងតំបន់៖ នៅជិតទីផ្សារធំៗក្នុងតំបន់ដូចជា ប្រទេសថៃ វៀតណាម និងចិន។

ការតភ្ជាប់ការដឹកជញ្ជូនដ៏ល្អ៖ ទទួលបានអត្ថប្រយោជន៍ពីអាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុដែលមានស្រាប់,​ រួមជាមួយនឹងអាកាសយានដ្ឋានអេកូទេសចរណ៍អន្តរជាតិកោះរ៉ុងថ្មីដែលកំពុងសាងសង់, ផ្លូវដែកភាគខាងជើងដ៏រឹងមាំប្រវែង ២៦៤ គីឡូម៉ែត្រតភ្ជាប់រាជធានីរបស់កម្ពុជាទៅកាន់ខេត្តព្រះសីហនុ, និងផ្លូវល្បឿនលឿនដែលបានរចនាយ៉ាងល្អជាមួយនឹងច្រកចេញជាច្រើនតភ្ជាប់មជ្ឈមណ្ឌលឧស្សាហកម្មសំខាន់ៗ និងតំបន់កំពង់ផែ, ធានាបាននូវការឆ្លងកាត់យ៉ាងរលូនចូលទៅកាន់ទូទាំងតំបន់។

Economic Growth and Development
Economic Growth and Development
Economic Growth and Development

កំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍ

ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ៖ រាជរដ្ឋាភិបាលនឹងចូលរួមពង្រីកអាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហ​នុជាមួយនឹងស្ថានីយថ្មី ដើម្បីស្វាគមន៍កំណើននៃចំនួនអ្នកដំណើរដែលមកដល់​ និងបង្កើនការតភ្ជាប់ក្នុងតំបន់, អភិវឌ្ឍផ្លូវសំខាន់ៗតភ្ជាប់ទៅកាន់តំបន់កំពង់ផែ, រៀបចំកំពង់ផែស្វយ័តក្រុងព្រះសីហនុដើម្បីអាចផ្ទុកបាន ៤,០០០ TEUs ជាមួយនឹងផែនការពង្រីករហូតដល់ ១៥,០០០ TEUs ក្នុងរយៈពេលវែង​ និងធ្វើទំនើបកម្មផ្លូវដែកដែលមានស្រាប់ ដើម្បីគាំទ្រដល់ការបង្កើនសមត្ថភាព និងប្រសិទ្ធភាព។

មជ្ឈមណ្ឌលទេសចរណ៍៖ ខេត្តព្រះសីហនុមានឆ្នេរសមុទ្រដ៏ស្រស់បំព្រងប្រវែង ១៤៩ គីឡូម៉ែត្រ និងកោះដ៏ស្រស់ស្អាតចំនួន ៣១, ទាក់ទាញការវិនិយោគ​ និងចំនួនភ្ញៀវទេសចរកាន់តែច្រើនឡើងៗ។ ការអភិវឌ្ឍគួរឱ្យកត់សម្គាល់រួមមាន Novotel Sihanoukville Holiday Resort, Six Senses Krabey Island, Song Saa Private Island, The Royal Sands Koh Rong, និង Bay of Light ដែលធ្វើឱ្យខេត្តនេះក្លាយជាគោលដៅទេសចរណ៍សំខាន់។

កំណើនឧស្សាហកម្ម៖ ខេត្តព្រះសីហនុមានមូលដ្ឋានឧស្សាហកម្មដ៏រឹងមាំជាមួយនឹងតំបន់សេដ្ឋកិច្ចពិសេសចំនួន១១, ក្នុងនោះមានតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ដែលមានក្រុមហ៊ុនអន្តរជាតិជាង១៧០ នៅក្នុងវិស័យផ្សេងៗគ្នា។

Government Incentives
Government Incentives
Government Incentives

គោលនយោបាយលើកទឹកចិត្ត

រាជរដ្ឋាភិបាលបាននិងកំពុងរៀបចំក្របខ័ណ្ឌគោលនយោបាយពិសេស "គោលនយោបាយលើកទឹកចិត្តមូលដ្ឋាន ១ + គោលនយោបាយសម្រាប់វិស័យជាក់លាក់ ១ +​ គោលនយោបាយសម្រាប់តំបន់ជាក់លាក់ N" ដែលនឹងចូលរួមជំរុញការអភិវឌ្ឍក្នុងខេត្តព្រះសីហនុ។​

-​គោលនយោបាយលើកទឹកចិត្តមូលដ្ឋាន ១ សំដៅលើគោលនយោបាយលើកទឹកចិត្តដែលមានស្រាប់ រួមមានច្បាប់ស្តីពីវិនិយោគ, កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ, ច្បាប់ស្តីពីភាពជាដៃគូរវាងរដ្ឋនិងឯកជន , និងគោលនយោបាយលើកទឹកចិត្តផ្សេងៗទៀត។​

-គោលនយោបាយសម្រាប់វិស័យជាក់លាក់ ១ សំដៅលើការរៀបចំគោលនយោបាយលើកទឹកចិត្តពិសេសទាំងផ្នែកពន្ធ និងមិនមែនពន្ធ (កម្មវិធីទាក់ទាញអ្នកមានជំនាញ, ការពន្លឿន និងសម្របសម្រួលអនុលោមភាព) ដើម្បីទាក់ទាញវិស័យជាក់លាក់រួមមាន កសិឧស្សាហកម្ម ទេសចរណ៍ កម្មន្តសាលកម្រិតខ្ពស់ និងវិស័យសំខាន់ៗផ្សេងទៀត។​ 

-គោលនយោបាយសម្រាប់តំបន់ជាក់លាក់ N សំដៅលើការរៀបចំគោលនយោបាយលើកទឹកចិត្តពិសេសបន្ថែមសម្រាប់ការអភិវឌ្ឍតំបន់ជាក់លាក់ដូចជា តំបន់ពាណិជ្ជកម្មសេរី តំបន់ទេសចរណ៍ មណ្ឌលហិរញ្ញវត្ថុ តំបន់បច្ចេកវិទ្យាខ្ពស់។

Labor and Workforce
Labor and Workforce
Labor and Workforce

កម្លាំងពលកម្ម និងការងារ

កម្លាំងពលកម្មដែលមានប្រាក់ឈ្នួលសមរម្យ៖ អត្រាប្រាក់ឈ្នួលមានភាពប្រកួតប្រជែងបើប្រៀបធៀបទៅនឹងប្រទេសជិតខាង។

​កម្លាំងពលកម្មដែលមានជំនាញ៖ ​ខេត្តព្រះសីហនុ ប្តេជ្ញាអភិវឌ្ឍកម្លាំងពលកម្មដែលមានភាពរួចរាល់សម្រាប់ពេលអនាគត តាមរយៈការបណ្តុះបណ្តាលវិជ្ជាជីវៈប្រកបដោយភាពច្នៃប្រឌិត, សាកលវិទ្យាល័យថ្មីៗ និងគោលនយោបាយក្នុងការទាក់ទាញទេពកោសល្យបរទេស។ តាមរយៈការជំរុញផ្នែកវិទ្យាសាស្រ្ត និងការច្នៃប្រឌិតបច្ចេកវិទ្យា, ខេត្តព្រះសីហនុកំពុងត្រៀមខ្លួនក្នុងការបណ្តុះបណ្តាល និងបង្កើនជំនាញដល់និយោជិតឱ្យទៅជាអ្នកជំនាញបច្ចេកវិទ្យាខ្ពស់ជំនាន់ថ្មី។

ចំនួនយុវជន៖ ជាមួយនឹង ៧២%នៃចំនួនប្រជាជនដែលមានអាយុចាប់ពី ១៥​ - ៥៩ឆ្នាំ, ខេត្តព្រះសីហនុមានកម្លាំងពលកម្មយ៉ាងស្វាហាប់ និងស្វះស្វែងដែលត្រៀមខ្លួនរួចជាស្រេចក្នុងការជំរុញកំណើនសេដ្ឋកិច្ច និងនវានុវត្តន៍។

Success Stories
Success Stories
Success Stories

ភាពជោគជ័យ

ការវិនិយោគអន្តរជាតិ៖ តំបន់សេដ្ឋកិច្ចពិសេសទាំងអស់មានចំនួន១១ នៅក្នុងខេត្តព្រះសីហនុរួមទាំងទុនវិនិយោគសរុបជាង ៨១៧លានដុល្លារអាម៉េរិក។ លើសពីនេះខេត្តខ្លួនឯងក៏បានទាក់ទាញអ្នកវិនិយោគអន្តរជាតិដូចជា AEON Logi Plus, Accor Group - Novotel Sihanoukville Holiday Resort, Canopy Sand Development - Bay of Light Project, VINCI Airport - Sihanouk International Airport ។ល។

ភាពជោគជ័យក្នុងស្រុក៖ ខេត្តព្រះសីហនុកំពុងមើលឃើញពីការកើនឡើងនៃអាជីវកម្មខ្នាតតូចដែលជំរុញដោយការវិនិយោគអន្តរជាតិ។ ការបង្កើតតំបន់សេដ្ឋកិច្ចពិសេស (SEZs) បានបង្កើតការងារជាង ៣០,០០០ និងបានទាក់ទាញរលកនៃអ្នករស់នៅថ្មី ដែលបង្កើតជាបរិយាកាសអាជីវកម្មដ៏រស់រវើកនៅក្នុងខេត្ត។

សក្ខីកម្ម៖ វិនិយោគិនកំពុងពង្រីកអាជីវកម្មរបស់ពួកគេកាន់តែខ្លាំងឡើងនៅក្នុងខេត្តព្រះសីហនុ។ ជាឧទាហរណ៍ បរិយាកាសវិនិយោគអំណោយផលបានជំរុញឱ្យតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ បង្កើតតំបន់បន្ថែមក្នុងខេត្ត ដោយបង្ហាញពីសក្ដានុពលនៃកំណើនរបស់ខ្លួន។

Lifestyle Benefits
Lifestyle Benefits
Lifestyle Benefits

អត្ថប្រយោជន៍នៃការរស់នៅ

ការរស់នៅតាមឆ្នេរសមុទ្រ៖ ឆ្នេរស្អាត រីសត និងបរិក្ខារទំនើបៗ។

ការពង្រីកសហគមន៍ជនបរទេស៖ ខេត្តព្រះសីហនុផ្តល់ជូននូវសាលាអន្តរជាតិលំដាប់ខ្ពស់ ការថែទាំសុខភាព និងការកម្សាន្ត ដែលធ្វើឱ្យខេត្តនេះក្លាយជាជម្រើសដ៏គួរឱ្យទាក់ទាញសម្រាប់ជនបរទេស និងជាគោលដៅចូលនិវត្តន៍ដ៏សំខាន់។ លើសពីនេះ គម្រោងលំនៅឋានចូលនិវត្តន៍ពិសេសទាំងនៅតាមឆ្នេរសមុទ្រ និងនៅលើកោះដែលបំពេញតម្រូវការរបៀបរស់នៅចម្រុះ។

ការរស់នៅដែលមានតម្លៃសមរម្យ៖ ខេត្តព្រះសីហនុផ្តល់នូវការចំណាយទាបទៅលើការរស់នៅ បើធៀបនឹងទីក្រុងធំៗនៅងតំបន់អាស៊ីអាគ្នេយ៍, ដែលធ្វើឱ្យខេត្តព្រះសីហនុក្លាយជាជម្រើសដ៏ទាក់ទាញសម្រាប់អ្នករស់នៅ និងអាជីវកម្មដែលបង្កើតតុល្យភាពដ៏ល្អឥតខ្ចោះរវាងតម្លៃសមរម្យ និងការរស់នៅសម្បូរបែប។

Explore more

សៀវភៅណែនាំ
ស្តីពីការវិនិយោគ
នៅកម្ពុជា
សៀវភៅណែនាំ
ស្តីពីការវិនិយោគ
នៅកម្ពុជា
សូមធ្វើការណាត់ជួបដើម្បីពិគ្រោះ
យោបល់ដោយឥតគិតថ្លៃឥឡូវនេះ
ដើម្បីទទួលបានព័ត៌មានលម្អិតអំពីលេខទំនាក់ទំនាក់
បន្ថែម, សូមចូលទៅកាន់ទំព័រ “ទំនាក់ទំនង”។
សូមធ្វើការណាត់ជួបដើម្បីពិគ្រោះ
យោបល់ដោយឥតគិតថ្លៃឥឡូវនេះ
ដើម្បីទទួលបានព័ត៌មានលម្អិតអំពីលេខទំនាក់ទំនាក់បន្ថែម, សូមចូលទៅកាន់ទំព័រ “ទំនាក់ទំនង”។
សូមធ្វើការណាត់ជួបដើម្បីពិគ្រោះ
យោបល់ដោយឥតគិតថ្លៃឥឡូវនេះ
ដើម្បីទទួលបានព័ត៌មានលម្អិតអំពីលេខទំនាក់ទំនាក់បន្ថែម, សូមចូលទៅកាន់ទំព័រ “ទំនាក់ទំនង”។

រក្សា​សិទ្ធិ​ទាំងអស់ © 2025 ដោយ MPSEZ

រក្សា​សិទ្ធិ​ទាំងអស់ © 2025 ដោយ MPSEZ

រក្សា​សិទ្ធិ​ទាំងអស់ © 2025 ដោយ MPSEZ