អំពីយើង
អំពីយើង
អំពីយើង

អំពីយើង

អំពីយើង

អំពីយើង

ចែករំលែកនៅលើ

សូមស្វាគមន៍មកកាន់គម្រោងផែនការមេអភិវឌ្ឍខេត្តព្រះសីហនុទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង

ការអភិវឌ្ឍ និងប្រែក្លាយខេត្តព្រះសីហនុទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណងគឺជាយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិមួយសំដៅសម្រេចបាននូវ “បរិវត្តកម្មថ្មី” និង “ប្រាក់ចំណូលខ្ពស់”។ យុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិដែលជាត្រីវិស័យចង្អុលបង្ហាញការអភិវឌ្ឍមាន យុទ្ធសាស្ត្រចតុកោណ-ដំណាក់កាលទី៤និងផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ ២០១៩-២០២៣ បានផ្តល់អាទិភាពដល់កំណើន ការងារ សមធម៌ និងប្រសិទ្ធភាព។ 

ក្រោមកិច្ចខិតខំប្រឹងប្រែងនេះ ការស្វែងរកប្រភពនៃការណើនសេដ្ឋកិច្ចថ្មី គឺជាអាទិភាពគោលនយោបាយទីមួយ។ ស្របតាមគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជាឆ្នាំ២០១៥-២០២៥ ការប្រែក្លាយខេត្តព្រះសីហនុជាតំបន់សេដ្ឋកិច្ចពិសេសគំរូ​​ពហុ​បំណង គឺជាកត្តាសំខាន់ក្នុងការធានានូវកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព និងការផ្លាស់ប្តូររចនាសម្ព័ន្ធ តាមរយៈការលើកកម្ពស់វិស័យសេដ្ឋកិច្ចថ្មីនិងការបង្កើនតម្លៃបន្ថែម។ 

គោលបំណងនេះស្របតាមចក្ខុវិស័យរយៈពេលវែងក្នុងការធ្វើទំនើប​​ភាវូបនីយកម្មកម្ពុជាលើគ្រប់វិស័យ រួមមាន៖

·   ការរក្សាស្ថិរភាពកំណើនសេដ្ឋកិច្ចនិងការកាត់បន្ថយភាពក្រីក្រ

·   ការធានានូវស្ថិរភាពជាតិនិងសណ្តាប់ធ្នាប់សង្គម - ការលើកកម្ពស់ប្រសិទ្ធភាពរដ្ឋបាលសាធារណៈ តាមរយៈកម្មវិធីកំណែទម្រង់នានា

·   ការសម្រួលពាណិជ្ជកម្មអន្តរជាតិ សមាហរណកម្មទៅក្នុងទីផ្សារអាស៊ាននិងការពង្រឹងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ

·   ការធ្វើពិពិធកម្មវិស័យកសិកម្មនិងលើកកម្ពស់ការអភិវឌ្ឍជនបទ។​

ការបង្កើតតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណងគឺជាមធ្យោ​បាយផ្ទាល់ក្នុងការទាក់ទាញការវិនិយោគ ការបង្កើតការងារ ការបង្កើនប្រាក់ចំណូលនិងការលើកកម្ពស់ជីវភាពរបស់ប្រជាជនកម្ពុជា ​ជាពិសេសសម្រាប់មនុស្សជំនាន់ក្រោយ។​  នេះ​ជា​ការ​ជំរុញឱ្យមាន​ស្ថិរភាពនិង​សណ្តាប់​ធ្នាប់​ក្នុង​សង្គម ​និង​ពង្រឹង​អភិបាលកិច្ច​ក្នុងវិស័យសាធារណៈ។

ការអនុវត្តនិងប្រតិបត្តិការនៃស្ថាប័ននិងរដ្ឋបាល​តំបន់សេដ្ឋកិច្ចពិសេសពហុបំណងខេត្តជាប់ឆ្នេរសមុទ្រ នឹងធ្វើជាគំរូសាកល្បងសម្រាប់ដំណើរការ​វិមជ្ឈការនិង​ការកៀរគរធនធានមនុស្សនៅក្នុងរាជរដ្ឋាភិបាល តាមរយៈការអនុវត្តគោលនយោបាយសេដ្ឋកិច្ច​ពិសេស​និងការពង្រឹងហេដ្ឋារចនាសម្ព័ន្ធ ដើម្បីលើកកម្ពស់ពាណិជ្ជកម្មក្នុងតំបន់។ ទន្ទឹមនេះ ការអភិវឌ្ឍនេះក៏នឹងផ្តល់​អត្ថប្រយោជន៍ដល់វិស័យកសិកម្ម តាមរយៈការកើនឡើងនូវពាណិជ្ជកម្មនិងការកែច្នៃកសិផល។

Explore more

Explore more

Explore more

សៀវភៅណែនាំ
ស្តីពីការវិនិយោគ
នៅកម្ពុជា
សៀវភៅណែនាំ
ស្តីពីការវិនិយោគ
នៅកម្ពុជា
សៀវភៅណែនាំ
ស្តីពីការវិនិយោគ
នៅកម្ពុជា
សូមធ្វើការណាត់ជួបដើម្បីពិគ្រោះ
យោបល់ដោយឥតគិតថ្លៃឥឡូវនេះ
ដើម្បីទទួលបានព័ត៌មានលម្អិតអំពីលេខទំនាក់ទំនាក់
បន្ថែម, សូមចូលទៅកាន់ទំព័រ “ទំនាក់ទំនង”។
សូមធ្វើការណាត់ជួបដើម្បីពិគ្រោះ
យោបល់ដោយឥតគិតថ្លៃឥឡូវនេះ
ដើម្បីទទួលបានព័ត៌មានលម្អិតអំពីលេខទំនាក់ទំនាក់បន្ថែម, សូមចូលទៅកាន់ទំព័រ “ទំនាក់ទំនង”។
សូមធ្វើការណាត់ជួបដើម្បីពិគ្រោះ
យោបល់ដោយឥតគិតថ្លៃឥឡូវនេះ
ដើម្បីទទួលបានព័ត៌មានលម្អិតអំពីលេខទំនាក់ទំនាក់បន្ថែម, សូមចូលទៅកាន់ទំព័រ “ទំនាក់ទំនង”។

រក្សា​សិទ្ធិ​ទាំងអស់ © 2025 ដោយ MPSEZ

រក្សា​សិទ្ធិ​ទាំងអស់ © 2025 ដោយ MPSEZ

រក្សា​សិទ្ធិ​ទាំងអស់ © 2025 ដោយ MPSEZ