ហេតុអ្វីបានជា ការវិនិយោគ
ហេតុអ្វីបានជា ការវិនិយោគ
ហេតុអ្វីបានជា ការវិនិយោគ

គោលនយោបាយលើកទឹកចិត្ត

គោលនយោបាយលើកទឹកចិត្ត

គោលនយោបាយលើកទឹកចិត្ត

ចែករំលែកនៅលើ

គោលនយោបាយលើកទឹកចិត្ត

យោងតាមមាត្រា២៤ នៃច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា វិស័យ និងសកម្មភាពវិនិយោគចំនួន១៩ ដូចខាងក្រោម ត្រូវទទួលការលើកទឹកចិត្ត៖

១. ឧស្សាហកម្មដែលមានបច្ចេកវិទ្យាខ្ពស់ ប្រកបដោយនវានុវត្តន៍ និងការស្រាវជ្រាវ និងអភិវឌ្ឍន៍
២. ឧស្សាហកម្ម ឬកម្មន្តសាលថ្មីៗ ផ្តល់តម្លៃបន្ថែមខ្ពស់ មាននវានុត្តន៍ និងភាពប្រកួតប្រជែងខ្ពស់
៣. ឧស្សាហកម្មបម្រើឲ្យខ្សែច្រវាក់ផលិតកម្មតំបន់និងសកលលោក
៤. ឧស្សាហកម្មគាំទ្រពាក់ព័ន្ធនឹងវិស័យកសិកម្ម ទេសចរណ៍ កម្មន្តសាល ឧស្សាហកម្មបម្រើឲ្យខ្សែច្រវាក់ផលិតកម្មតំបន់ និងសកលលោក និងឧស្សាហកម្មភ្ជាប់បណ្តាញផ្គត់ផ្គង់
៥. ឧស្សាហកម្មគ្រឿងអគ្គីសនីអេឡិចត្រូនិក
៦. ឧស្សាហ៍កម្មគ្រឿងបន្លាស់ បង្គុំ និងតម្លើង
៧. ឧស្សាហ៍កម្មមេកានិកនិងគ្រឿងម៉ាស៊ីន
៨. កសិកម្ម កសិឧស្សាហកម្ម ឧស្សាហកម្មកែច្នៃផលិតផលកសិកម្ម ឧស្សាហកម្មកែច្នៃចំណីអាហារដែលបម្រើទីផ្សារក្នុងស្រុក ឬការនាំចេញ
៩. សហគ្រាសធុនតូចនិងមធ្យមក្នុងវិស័យអាទិភាព និងការអភិវឌ្ឍបណ្តុំសហគ្រាសធុនតូច និងមធ្យម សួនឧស្សាហកម្ម និងសួនវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍
១០. ឧស្សាហកម្មទេសចរណ៍និងសកម្មភាពពាក់ព័ន្ធនឹងទេសចរណ៍
១១. ការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេស
១២. ឧស្សាហកម្មឌីជីថល
១៣. ការវិនិយោគក្នុងវិស័យអប់រំ ការបណ្តុះបណ្តាលវិជ្ជាជីវៈ និងការជំរុញផលិតភាព
១៤. ការវិនិយោគក្នុងវិស័យសុខាភិបាល
១៥. ការអភិវឌ្ឍហេដ្ឋាហរចនាសម្ព័ន្ធរូបវន្ត
១៦. ការវិនិយោគក្នុងវិស័យឡូជីស្ទីក
១៧. ការវិនិយោគក្នុងការគ្រប់គ្រង ការការពារបរិស្ថាន និងការអភិរក្សជីវៈចម្រុះ និងសេដ្ឋកិច្ចចក្រា
១៨. ការវិនិយោគក្នុងវិស័យថាមពលបៃតង បច្ចេកវិទ្យាដែលរួមចំណែកដល់ការបន្សាំ និងការកាត់បន្ថយការប្រែប្រួលអាកាសធាតុ
១៩. វិស័យនិងសកម្មភាពវិនិយោគផ្សេងទៀតដែលមិនមានចែងក្នុងច្បាប់នេះ ក្នុងករណីដែលរាជរដ្ឋាភិបាលយល់ឃើញថាមានសក្តានុពលដល់ការអភិវឌ្ឍសង្គម+សេដ្ឋកិច្ច

ការលើកទឹកចិត្តជាមូលដ្ឋាន

សកម្មភាពវិនិយោគដែលបានចុះបញ្ជីជា គ.ល.គ. មានសិទ្ធិជ្រើសរើសកញ្ចប់លើកទឹកចិត្តជាមូលដ្ឋានក្រោម​២ជម្រើសដូចខាងក្រោម៖

១- ជម្រើសទី១ នឹងទទួលបានការលើកទឹកចិត្តដូចខាងក្រោម៖

ក-ការលើកលែងពន្ធលើប្រាក់ចំណូលចាប់ផ្តើមពីពេលទទួលបានប្រាក់ចំណូលដំបូងពីសកម្មភាពអាជីវកម្មក្នុងរយៈពេលជាក់លាក់មួយ អាស្រ័យតាមប្រភេទសកម្មភាពវិនិយោគដែលមានចែងក្នុងបញ្ជីសកម្មភាពវិនិយោគនៃឧបសម្ព័ន្ធ២ នៃអនុក្រឹត្យដូចខាងក្រោម៖

  • ៩ (ប្រាំបួន) ឆ្នាំសម្រាប់ក្រុមទី១

  • ៦ (ប្រាំមួយ) ឆ្នាំសម្រាប់ក្រុមទី២

  • ៣ (បី) ឆ្នាំសម្រាប់ក្រុមទី៣

ខ-សិទ្ធិទទួលបានការលើកទឹកចិត្តក្នុងការបង់ពន្ធលើប្រាក់ចំណូល តាមអត្រាកំណើនតាមពេលធៀបទៅនឹងប្រាក់ពន្ធត្រូវបង់សរុប បន្ទាប់ពីផុតរយៈពេលលើកលែងពន្ធលើប្រាក់ចំណូល៖

  • ២៥ (ម្ភៃប្រាំ) ភាគរយសម្រាប់២ (ពីរ) ឆ្នាំដំបូង

  • ៥០ (ហាសិប) ភាគរយសម្រាប់២ (ពីរ) ឆ្នាំបន្ទាប់ និង

  • ៧៥ (ចិតសិបប្រាំ) ភាគរយសម្រាប់២ (ពីរ) ឆ្នាំចុងក្រោយ

គ-ការលើកលែងប្រាក់រំដោះបុរេប្រទានពន្ធលើប្រាក់ចំណូលក្នុងរយៈពេលជាក់លាក់មួយអាស្រ័យតាមប្រភេទសកម្មភាពវិនិយោគដែលមានចែងក្នុងបញ្ជីសកម្មភាពវិនិយោគនៃឧបសម្ព័ន្ធ២ នៃអនុក្រឹត្យដូចខាងក្រោម៖

  • ៩ (ប្រាំបួន) ឆ្នាំសម្រាប់ក្រុមទី១

  • ៦ (ប្រាំមួយ) ឆ្នាំសម្រាប់ក្រុមទី២

  • ៣ (បី) ឆ្នាំសម្រាប់ក្រុមទី៣

ឃ-ការលើកលែងពន្ធអករអប្បបរមាដោយត្រូវមានរបាយការណ៍សវនកម្មឯករាជ្យ។

ង- ការលើកលែងអាករនាំចេញលើកលែងតែមានចែងដោយឡែកក្នុងច្បាប់និងបទប្បញ្ញត្តិផ្សេងទៀត។

២- ជម្រើសទី២ នឹងទទួលបានការលើកទឹកចិត្តដូចខាងក្រោម៖

ក-សិទ្ធិកាត់កងចំណាយមូលធនតាមរយៈការរំលស់ពិសេសដូចមានចែងក្នុងបទប្បញ្ញត្តិស្តីពីពន្ធដារជាធរមាន។

ខ- សិទ្ធិកាត់កងរហូតដល់ ២០០ (ពីររយ) ភាគរយនៃចំណាយជាក់លាក់ផ្សេងទៀតក្នុងរយៈពេលជាក់លាក់ អាស្រ័យតាមប្រភេទសកម្មភាពវិនិយោគដែលមានចែងក្នុងបញ្ជីសកម្មភាពវិនិយោគនៃឧបសម្ព័ន្ធ២ នៃអនុក្រឹត្យដូចខាងក្រោម៖

  • ៩ (ប្រាំបួន) ឆ្នាំសម្រាប់ក្រុមទី១

  • ៦ (ប្រាំមួយ) ឆ្នាំសម្រាប់ក្រុមទី២

  • ៣ (បី) ឆ្នាំសម្រាប់ក្រុមទី៣

– ចំណាយជាក់លាក់មួយចំនួនរួមមាន៖

  • ចំណាយលើការបណ្តុះបណ្តាលជំនាញជាក់លាក់ដល់និយោជិតខ្មែរដើម្បីជំនួសនិយោជិតបរទេស

  • ចំណាយលើការប្រើប្រាស់បញ្ចីគណនេយ្យតាមប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន

  • ចំណាយលើការផ្តល់អាហារូបករណ៍ជូននិយោជិតខ្មែរទៅសិក្សាជំនាញជាក់លាក់ណាមួយនៅបរទេស

  • ចំណាយលើការសិក្សា ស្រាវជ្រាវនិងអភិវឌ្ឍន៍ និងការជួលអ្នកជំនាញបរទេសមកបណ្តុះបណ្តាលលើបច្ចេកវិទ្យាថ្មីៗបដិវត្តន៍ឧស្សាហកម្មទី៤ មានជាអាទី៍ បញ្ញាសិប្បនិម្មិត និងបច្ចេកវិទ្យារ៉ូបូត ឬការរៀបចំដំឡើងស្តុកទុកទិន្នន័យធំ។

គ-ការលើកលែងការប្រាក់បុរេប្រទានពន្ធលើប្រាក់ចំណូលសម្រាប់រយៈពេលជាក់លាក់មួយអាស្រ័យតាមប្រភេទសកម្មភាពវិនិយោគដែលមានចែងក្នុងបញ្ជីសកម្មភាពវិនិយោគនៃឧបសម្ព័ន្ធ២ នៃអនុក្រឹត្យដូចខាងក្រោម៖

  • ៩ (ប្រាំបួន) ឆ្នាំសម្រាប់ក្រុមទី១

  • ៦ (ប្រាំមួយ) ឆ្នាំសម្រាប់ក្រុមទី២

  • ៣ (បី) ឆ្នាំសម្រាប់ក្រុមទី៣

ឃ-ការលើកលែងពន្ធអប្បបរមាដោយត្រូវមានរបាយការណ៍សវនកម្មឯករាជ្យ។

ង-ការលើកលែងពន្ធនាំចេញលើកលែងតែមានចែងផ្សេងពីនេះក្នុងច្បាប់និងបទប្បញ្ញត្តិផ្សេងទៀត។

បន្ថែមលើការលើកទឹកចិត្តនៃជម្រើសទាំង២ (ពីរ) ខាងលើ៖

ក. គ.ល.គ. មានសិទ្ធិនាំចូលដោយពន្ធគយ អាករពិសេស និងអាករលើតម្លៃបន្ថែម ជាបន្ទុករបស់រដ្ឋនូវសម្ភារៈសាងសង់ បរិក្ខារសំណង់ និងសម្ភារៈបរិក្ខារផលិតកម្មសម្រាប់បម្រើខ្សែច្រវាក់ផលិតកម្មរបស់ខ្លួន។

ខ. បន្ថែមលើចំណុច (ក) នៃកថាខណ្ឌនេះ គ.ល.គ. បម្រើឲ្យការនាំចេញ ឬ គ.ល.គ. ដែលជាប្រភេទឧស្សាហកម្មគាំទ្រដល់ គ.ល.គ. បម្រើឲ្យការនាំចេញ មានសិទ្ធិនាំចូលដោយពន្ធគយ អាករពិសេស និងអាករលើបន្ថែម ជាបន្ទុករបស់រដ្ឋ នូវធាតុចូលផលិតកម្មសម្រាប់វម្រើខ្សែច្រវាក់ផលិតកម្មរបស់ខ្លួន។ ក្នុងករណីធាតុចូលផលិតកម្ម ពុំបានប្រើប្រាស់សម្រាប់ផ្គត់ផ្គង់ឲ្យខ្សែច្រវាក់ផលិកម្ម គ.ល.គ. បម្រើឲ្យការនាំចេញ ឬ គ.ល.គ. ដែលជាប្រភេទឧស្សាហកម្មគាំទ្រដល់ គ.ល.គ. បម្រើឲ្យការនាំចេញត្រូវបង់គយ អាករពិសេស និងអាករលើតម្លៃបន្ថែមតាមច្បាប់និងលិខិតបទដ្ឋានគតិយុត្តជាធរមាន។

គ. លើកលែងតែមានកំណត់ផ្សេងដោយច្បាប់ សកម្មភាពវិនិយោគទាំងឡាយណាស្ថិតនៅក្នុងឧបសម្ព័ន្ធទី៣នៃអនុក្រឹត្យនេះ ត្រូវបានការលើកទឹកចិត្តលើការនាំចូល ដោយអាករពន្ធគយ អាករពិសេស និងអាករលើតម្លៃបន្ថែមជាបន្ទុករបស់រដ្ឋនូវសម្ភារៈសាង់សង់ បរិក្ខារសំណង់ និងសម្ភារៈបរិក្ខារផលិតកម្មសម្រាប់បម្រើខ្សែច្រវាក់ផលិតកម្មរបស់ខ្លួន តែមិនទទួលបានការលើកទឹកចិត្តផ្នែកពន្ធដារ ក្រោយពីទទួលបានវិញ្ញាបនបត្រចុះបញ្ជីបញ្ជាក់ឋានៈជា គ.ល.គ. ដូចមានចែងក្នុងច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា។

ឃ. គ.ល.គ. បម្រើទីផ្សារក្នុងស្រុក ដែលមានសម្មភាពវិនិយោគស្ថិតក្នុងឧបសម្ព័ន្ធ (ឃ) នៃអនុក្រឹត្យនេះមានសិទ្ធិនាំចូល ដោយពន្ធគយ អាករពិសេស និងអាករលើតម្លៃបន្ថែម ជាបន្ទុករបស់រដ្ឋ នូវធាតុចូលផលិតកម្មសម្រាប់បម្រើខ្សែច្រវាក់ផលិតកម្មរបស់ខ្លួន។

ង. ចំពោះ គ.ល.គ. បម្រើទីផ្សារក្នុងស្រុក ដែលមានលទ្ធភាពនាំចេញដោយផ្ទាល់ ឬផ្គត់ផ្គង់ជាធាតុចូលផលិតកម្មដល់ គ.ល.គ. បម្រើឲ្យនាំចេញនូវផ្នែកណាមួយនៃផលិតផលដែលបានផលិតពីធាតុចូលផលិតកម្មដែលបាននាំចូលនិង និងបំពេញកាតព្វកិច្ចពន្ធអាកររួចហើយ ត្រវទទួលបានការបង្វិលសង ឬទុកសម្រាប់ការទូទាត់នូវ ពន្ធគយ អាករពិសេស និងអាករលើរម្លៃបន្ថែម ចំពោះទំនិញដែលត្រូវបាននាំចូលនៅពេលបន្ទាប់ ដោយអនុលោមតាមច្បាប់ លិខិតបទដ្ឋានគតិយុទ្ធ និងនីតិវិធីជាធរមាន តាមការស្នើសុំរបស់វិនិយោគិន។

សកម្មភាពវិនិយោគដែលបានចុះបញ្ជីជា គ.ល.គ មានសិទ្ធិជ្រើសរើសកញ្ចប់លើកទឹកចិត្តជាមូលដ្ឋានក្រោម​២ជម្រើសដូចខាងក្រោម៖

១- ជម្រើសទី១ នឹងទទួលបានការលើកទឹកចិត្តដូចខាងក្រោម៖

ក-ការលើកលែងពន្ធលើប្រាក់ចំណូលចាប់ផ្តើមពីពេលទទួលបានប្រាក់ចំណូលដំបូងពីសកម្មភាពអាជីវកម្មក្នុងរយៈពេលជាក់លាក់មួយ អាស្រ័យតាមប្រភេទសកម្មភាពវិនិយោគដែលមានចែងក្នុងបញ្ជីសកម្មភាពវិនិយោគនៃឧបសម្ព័ន្ធ២ នៃអនុក្រឹត្យដូចខាងក្រោម៖

  • ៩ (ប្រាំបួន) ឆ្នាំសម្រាប់ក្រុមទី១

  • ៦ (ប្រាំមួយ) ឆ្នាំសម្រាប់ក្រុមទី២

  • ៣ (បី) ឆ្នាំសម្រាប់ក្រុមទី៣

ខ-សិទ្ធិទទួលបានការលើកទឹកចិត្តក្នុងការបង់ពន្ធលើប្រាក់ចំណូល តាមអត្រាកំណើនតាមពេលធៀបទៅនឹងប្រាក់ពន្ធត្រូវបង់សរុប បន្ទាប់ពីផុតរយៈពេលលើកលែងពន្ធលើប្រាក់ចំណូល៖

  • ២៥ (ម្ភៃប្រាំ) ភាគរយសម្រាប់២ (ពីរ) ឆ្នាំដំបូង

  • ៥០ (ហាសិប) ភាគរយសម្រាប់២ (ពីរ) ឆ្នាំបន្ទាប់ និង

  • ៧៥ (ចិតសិបប្រាំ) ភាគរយសម្រាប់២ (ពីរ) ឆ្នាំចុងក្រោយ

គ-ការលើកលែងប្រាក់រំដោះបុរេប្រទានពន្ធលើប្រាក់ចំណូលក្នុងរយៈពេលជាក់លាក់មួយអាស្រ័យតាមប្រភេទសកម្មភាពវិនិយោគដែលមានចែងក្នុងបញ្ជីសកម្មភាពវិនិយោគនៃឧបសម្ព័ន្ធ២ នៃអនុក្រឹត្យដូចខាងក្រោម៖

  • ៩ (ប្រាំបួន) ឆ្នាំសម្រាប់ក្រុមទី១

  • ៦ (ប្រាំមួយ) ឆ្នាំសម្រាប់ក្រុមទី២

  • ៣ (បី) ឆ្នាំសម្រាប់ក្រុមទី៣

ឃ-ការលើកលែងពន្ធអករអប្បបរមាដោយត្រូវមានរបាយការណ៍សវនកម្មឯករាជ្យ។

ង- ការលើកលែងអាករនាំចេញលើកលែងតែមានចែងដោយឡែកក្នុងច្បាប់និងបទប្បញ្ញត្តិផ្សេងទៀត។

២- ជម្រើសទី២ នឹងទទួលបានការលើកទឹកចិត្តដូចខាងក្រោម៖

ក-សិទ្ធិកាត់កងចំណាយមូលធនតាមរយៈការរំលស់ពិសេសដូចមានចែងក្នុងបទប្បញ្ញត្តិស្តីពីពន្ធដារជាធរមាន។

ខ- សិទ្ធិកាត់កងរហូតដល់ ២០០ (ពីររយ) ភាគរយនៃចំណាយជាក់លាក់ផ្សេងទៀតក្នុងរយៈពេលជាក់លាក់ អាស្រ័យតាមប្រភេទសកម្មភាពវិនិយោគដែលមានចែងក្នុងបញ្ជីសកម្មភាពវិនិយោគនៃឧបសម្ព័ន្ធ២ នៃអនុក្រឹត្យដូចខាងក្រោម៖

  • ៩ (ប្រាំបួន) ឆ្នាំសម្រាប់ក្រុមទី១

  • ៦ (ប្រាំមួយ) ឆ្នាំសម្រាប់ក្រុមទី២

  • ៣ (បី) ឆ្នាំសម្រាប់ក្រុមទី៣

– ចំណាយជាក់លាក់មួយចំនួនរួមមាន៖

  • ចំណាយលើការបណ្តុះបណ្តាលជំនាញជាក់លាក់ដល់និយោជិតខ្មែរដើម្បីជំនួសនិយោជិតបរទេស

  • ចំណាយលើការប្រើប្រាស់បញ្ចីគណនេយ្យតាមប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន

  • ចំណាយលើការផ្តល់អាហារូបករណ៍ជូននិយោជិតខ្មែរទៅសិក្សាជំនាញជាក់លាក់ណាមួយនៅបរទេស

  • ចំណាយលើការសិក្សា ស្រាវជ្រាវនិងអភិវឌ្ឍន៍ និងការជួលអ្នកជំនាញបរទេសមកបណ្តុះបណ្តាលលើបច្ចេកវិទ្យាថ្មីៗបដិវត្តន៍ឧស្សាហកម្មទី៤ មានជាអាទី៍ បញ្ញាសិប្បនិម្មិត និងបច្ចេកវិទ្យារ៉ូបូត ឬការរៀបចំដំឡើងស្តុកទុកទិន្នន័យធំ។

គ-ការលើកលែងការប្រាក់បុរេប្រទានពន្ធលើប្រាក់ចំណូលសម្រាប់រយៈពេលជាក់លាក់មួយអាស្រ័យតាមប្រភេទសកម្មភាពវិនិយោគដែលមានចែងក្នុងបញ្ជីសកម្មភាពវិនិយោគនៃឧបសម្ព័ន្ធ២ នៃអនុក្រឹត្យដូចខាងក្រោម៖

  • ៩ (ប្រាំបួន) ឆ្នាំសម្រាប់ក្រុមទី១

  • ៦ (ប្រាំមួយ) ឆ្នាំសម្រាប់ក្រុមទី២

  • ៣ (បី) ឆ្នាំសម្រាប់ក្រុមទី៣

ឃ-ការលើកលែងពន្ធអប្បបរមាដោយត្រូវមានរបាយការណ៍សវនកម្មឯករាជ្យ។

ង-ការលើកលែងពន្ធនាំចេញលើកលែងតែមានចែងផ្សេងពីនេះក្នុងច្បាប់និងបទប្បញ្ញត្តិផ្សេងទៀត។

បន្ថែមលើការលើកទឹកចិត្តនៃជម្រើសទាំង២ (ពីរ) ខាងលើ៖

ក. គ.ល.គ. មានសិទ្ធិនាំចូលដោយពន្ធគយ អាករពិសេស និងអាករលើតម្លៃបន្ថែម ជាបន្ទុករបស់រដ្ឋនូវសម្ភារៈសាងសង់ បរិក្ខារសំណង់ និងសម្ភារៈបរិក្ខារផលិតកម្មសម្រាប់បម្រើខ្សែច្រវាក់ផលិតកម្មរបស់ខ្លួន។

ខ. បន្ថែមលើចំណុច (ក) នៃកថាខណ្ឌនេះ គ.ល.គ បម្រើឲ្យការនាំចេញ ឬ គ.ល.គ ដែលជាប្រភេទឧស្សាហកម្មគាំទ្រដល់ គ.ល.គ បម្រើឲ្យការនាំចេញ មានសិទ្ធិនាំចូលដោយពន្ធគយ អាករពិសេស និងអាករលើបន្ថែម ជាបន្ទុករបស់រដ្ឋ នូវធាតុចូលផលិតកម្មសម្រាប់វម្រើខ្សែច្រវាក់ផលិតកម្មរបស់ខ្លួន។ ក្នុងករណីធាតុចូលផលិតកម្ម ពុំបានប្រើប្រាស់សម្រាប់ផ្គត់ផ្គង់ឲ្យខ្សែច្រវាក់ផលិកម្ម គ.ល.គ បម្រើឲ្យការនាំចេញ ឬ គ.ល.គ ដែលជាប្រភេទឧស្សាហកម្មគាំទ្រដល់ គ.ល.គ បម្រើឲ្យការនាំចេញត្រូវបង់គយ អាករពិសេស និងអាករលើតម្លៃបន្ថែមតាមច្បាប់និងលិខិតបទដ្ឋានគតិយុត្តជាធរមាន។

គ. លើកលែងតែមានកំណត់ផ្សេងដោយច្បាប់ សកម្មភាពវិនិយោគទាំងឡាយណាស្ថិតនៅក្នុងឧបសម្ព័ន្ធទី៣នៃអនុក្រឹត្យនេះ ត្រូវបានការលើកទឹកចិត្តលើការនាំចូល ដោយអាករពន្ធគយ អាករពិសេស និងអាករលើតម្លៃបន្ថែមជាបន្ទុករបស់រដ្ឋនូវសម្ភារៈសាង់សង់ បរិក្ខារសំណង់ និងសម្ភារៈបរិក្ខារផលិតកម្មសម្រាប់បម្រើខ្សែច្រវាក់ផលិតកម្មរបស់ខ្លួន តែមិនទទួលបានការលើកទឹកចិត្តផ្នែកពន្ធដារ ក្រោយពីទទួលបានវិញ្ញាបនបត្រចុះបញ្ជីបញ្ជាក់ឋានៈជា គ.ល.គ ដូចមានចែងក្នុងច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា។

ឃ. គ.ល.គ បម្រើទីផ្សារក្នុងស្រុក ដែលមានសម្មភាពវិនិយោគស្ថិតក្នុងឧបសម្ព័ន្ធ (ឃ) នៃអនុក្រឹត្យនេះមានសិទ្ធិនាំចូល ដោយពន្ធគយ អាករពិសេស និងអាករលើតម្លៃបន្ថែម ជាបន្ទុករបស់រដ្ឋ នូវធាតុចូលផលិតកម្មសម្រាប់បម្រើខ្សែច្រវាក់ផលិតកម្មរបស់ខ្លួន។

ង. ចំពោះ គ.ល.ឝ បម្រើទីផ្សារក្នុងស្រុក ដែលមានលទ្ធភាពនាំចេញដោយផ្ទាល់ ឬផ្គត់ផ្គង់ជាធាតុចូលផលិតកម្មដល់ គ.ល.គ បម្រើឲ្យនាំចេញនូវផ្នែកណាមួយនៃផលិតផលដែលបានផលិតពីធាតុចូលផលិតកម្មដែលបាននាំចូលនិង និងបំពេញកាតព្វកិច្ចពន្ធអាកររួចហើយ ត្រវទទួលបានការបង្វិលសង ឬទុកសម្រាប់ការទូទាត់នូវ ពន្ធគយ អាករពិសេស និងអាករលើរម្លៃបន្ថែម ចំពោះទំនិញដែលត្រូវបាននាំចូលនៅពេលបន្ទាប់ ដោយអនុលោមតាមច្បាប់ លិខិតបទដ្ឋានគតិយុទ្ធ និងនីតិវិធីជាធរមាន តាមការស្នើសុំរបស់វិនិយោគិន។

ការលើកទឹកចិត្តបន្ថែម

ក្រៅពីការលើកទឹកចិត្តជាមូលដ្ឋាន សកម្មភាពវិនិយោគដែលបានចុះបញ្ជីជា គ.ល.គ. ទទួលបានការលើកទឹកចិត្តបន្ថែម ដូចខាងក្រោម៖

  • ការលើកលែងអាករលើតម្លៃបន្ថែមចំពោះការទិញធាតុចូលផលិតកម្មដែលផលិតក្នុងស្រុកសម្រាប់បម្រើដល់ការអនុវត្ត គ.ល.គ.។

  • ការកាត់កងចំណាយក្នុងអត្រា ១៥០% ពីមូលដ្ឋានគិតពន្ធចំពោះសកម្មភាពណាមួយដូចខាងក្រោម​៖

​ក. ការស្រាវជ្រាវ អភិវឌ្ឍន៍ និងនវានុវត្តន៍។

ខ. ការអភិវឌ្ឍធនធានមនុស្ស តាមរយៈការផ្តល់ការបណ្តុះបណ្តាលវិជ្ជាជីវៈ និងជំនាញដល់កម្មករនិយោជិតខ្មែរ។

គ. ការសាងសង់កន្លែងស្នាក់នៅ កន្លែងបរិភោគអាហារ ឫអាហារដ្ឋានតម្លៃសមរម្យ ទារកដ្ឋាន និងសុខូបត្ថម្ភវត្ថុ ដទៃទៀតសម្រាប់កម្មករ/និយោជិត។

ឃ. ការធ្វើទំនើបកម្មលើគ្រឿងម៉ាស៊ីនដើម្បីបម្រើខ្សែច្រវាក់ផលិតកម្ម។

ង. ការផ្តល់ការលើកកម្ពស់សុខុមាលភាពដល់កម្មករនិយោជិតខ្មែរ ដូចជាការផ្តល់មធ្យោបាយដឹកជញ្ជូនប្រកបដោយផាសុកភាពដល់កម្មករនិយោជិតក្នុងការធ្វើដំណើរទៅមកពីកន្លែងស្នាក់នៅទៅរោងចក្រ កន្លែងស្នាក់នៅ កន្លែងបរិភោគអាហារ ឫអាហារដ្ឋានដែលមានតម្លៃសមរម្យ ទារកដ្ឋាន និងសុខូបត្ថម្ភវត្ថុដទៃទៀត។

  • ការលើកលែងពន្ធលើប្រាក់ចំណូលចំពោះការពង្រីក គ.ល.គ. ដែលត្រូវកំណត់ដោយអនុក្រឹត្យ។

៣- គ.ល.គ. ដែលមានសិទ្ធិនាំចូលសម្ភារៈសំណង់ និងឧបករណ៍សំណង់សម្រាប់ការសាងសង់កន្លែងស្នាក់នៅ បន្ទប់ថែទាំកុមារ បន្ទប់សង្គ្រោះបឋម អាហារដ្ឋាន ហាងអាហារដ្ឋានដោយឥតគិតថ្លៃ ឬក្នុងតម្លៃសមរម្យសម្រាប់តែកម្មកររបស់គម្រោងវិនិយោគរបស់ខ្លួនដែលស្ថិតនៅក្នុងបរិវេណគម្រោងវិនិយោគ នឹងទទួលបានការលើកលែងពន្ធគយ ពន្ធពិសេស និងអាករលើតម្លៃបន្ថែម។

ការផ្តល់ការលើកទឹកចិត្តដល់ គម្រោងពង្រីកនៃគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ (គ.ព.គ.ល.គ.)

ត្រូវអនុវត្តតាមខ្លឹមសារដូចខាងក្រោម៖

១. គ.ល.គ. ដែលស្នើសុំពង្រីកសកម្មភាពវិនិយោគរបស់ខ្លួន ត្រូវបានទទួលការលើកទឹកចិត្តនូវរយៈពេលលើកលែងពន្ធលើប្រាក់ចំណូល ក្នុងករណីដែលការពង្រីកគម្រោងនោះធ្វើឡើងតាមរូបភាពណាមួយ ដូចខាងក្រោម៖

ក. ការពង្រីកផលិតកម្មដែលមានស្រាប់។

ខ. ការពង្រីកតាមរយៈការធ្វើពិពិធកម្មមុខសញ្ញាផលិតកម្មដែលស្ថិតក្នុងសែស្រឡាយផលិតផលជាមួយគ្នា។

គ. ការពង្រីកតាមរយៈការបំពាក់បច្ចេកវិទ្យាទំនើបថ្មីដែលលើកកម្ពស់ផលិតភាពឫការពារបរិស្ថាន។ 

ក្នុងករណីការពង្រីកសកម្មភាពក្រោមរូបភាពផ្សេងទៀត ត្រូវមានការអនុញ្ញាតពីរាជរដ្ឋភិបាល។

២. ចាប់ពីពេលពង្រីក គ.ល.គ., (គ.ព.គ.ល.គ.) មានសិទ្ធិទទួលបានការលើកលែងពន្ធលើប្រាក់ចំណូលស្របតាមសកម្មភាពវិនិយោគដើមក្នុងរយៈពេលជាក់លាក់មួយ អាស្រ័យតាមប្រភេទសកម្មភាពវិនិយោគដូចមានចែងក្នុងបញ្ជីសកម្មភាពវិនិយោគនៃឧបសម្ព័ន្ធ២ នៃអនុក្រឹត្យដូចខាងក្រោម៖

ក. ៩ (ប្រាំបួន) ឆ្នាំសម្រាប់ក្រុមទី១

ខ. ៦ (ប្រាំមួយ) ឆ្នាំសម្រាប់ក្រុមទី២

គ. ៣ (បី) ឆ្នាំសម្រាប់ក្រុមទី៣

៣. ចំណែកនៃប្រាក់ចំណូលដែលត្រូវលើកលែងពន្ធសម្រាប់ គ.ព.គ.ល.គ. ស្មើនឹងប្រាក់ចំណូលជាប់ពន្ធសរុបគុណនឹងអត្រាទុនពង្រីកនៃ គ.ល.គ.។ អត្រាទុនពង្រីកនៃ​ គ.ល.គ. ស្មើនឹងទុនពង្រីកនៃ គ.ល.គ. ចែកនឹងទុនវិនិយោគសរុប។ ទុនវិនិយោគសរុប ស្មើនឹងទុនវិនិយោគនៃ គ.ល.គ. ដែលបានចុះបញ្ជីដំបូង បូកនឹងទុនពង្រីកនៃ គ.ល.គ. ដែលត្រូវទទួលបានការលើកទឹកចិត្ត។ រូបមន្តនៃការគណនា ដូចខាងក្រោម៖

បចល. = បចស. x (ទព. / ទស.)

បចល​.​ = ប្រាក់ចំណូលដែលត្រូវទទួលការលើកទឹកចិត្តលើកលែងពន្ធលើប្រាក់ចំណូល

បចស​. = ប្រាក់ចំណូលជាប់ពន្ធសរុប

ទព. = ទុនពង្រីក គ.ល.គ. ដែលត្រូវទទួលបានការលើកទឹកចិត្ត

ទស. = ទុនវិនិយោគសរុប (ទច. + ទព.)

ទច. = ទុនវិនិយោគនៃ គ.ល.គ. ដែលបានចុះបញ្ជីដំបូង

៤. ប្រាក់រំដោះពន្ធលើប្រាក់ចំណូលសម្រាប់ គ.ព.គ.ល.គ. ត្រូវបានលើកលែងផ្អែកតាមសមាមាត្រនៃអត្រាទុនពង្រីក គ.ល.គ. ត្រូវបានលើកលែងផ្អែកតាមសមាមាត្រនៃអត្រាពង្រីក គ.ល.គ. ក្នុងរយៈពេលលើកលែងពន្ធលើប្រាក់ចំណូលលើគម្រោងពង្រីក។

៥. គ.ព.គ.ល.គ. ទទួលបានការលើកលែងពន្ធអប្បបរមា ដោយត្រូវមានរបាយការណ៍សវនកម្មឯករាជ្យ។

ការលើកទឹកចិត្តពិសេស៖

វិស័យជាក់លាក់ណាមួយ និងសកម្មភាពវិនិយោគដែលមានសក្ដានុពលខ្ពស់ក្នុងការរួមចំណែកដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ អាចនឹងទទួលបានការលើកទឹកចិត្តពិសេសជាក់លាក់ដែលកំណត់ក្នុងច្បាប់ស្តីពីការគ្រប់គ្រងហិរញ្ញវត្ថុ។

Explore more

សៀវភៅណែនាំ
ស្តីពីការវិនិយោគ
នៅកម្ពុជា
សៀវភៅណែនាំ
ស្តីពីការវិនិយោគ
នៅកម្ពុជា
សៀវភៅណែនាំ
ស្តីពីការវិនិយោគ
នៅកម្ពុជា
សូមធ្វើការណាត់ជួបដើម្បីពិគ្រោះ
យោបល់ដោយឥតគិតថ្លៃឥឡូវនេះ
ដើម្បីទទួលបានព័ត៌មានលម្អិតអំពីលេខទំនាក់ទំនាក់
បន្ថែម, សូមចូលទៅកាន់ទំព័រ “ទំនាក់ទំនង”។
សូមធ្វើការណាត់ជួបដើម្បីពិគ្រោះ
យោបល់ដោយឥតគិតថ្លៃឥឡូវនេះ
ដើម្បីទទួលបានព័ត៌មានលម្អិតអំពីលេខទំនាក់ទំនាក់បន្ថែម, សូមចូលទៅកាន់ទំព័រ “ទំនាក់ទំនង”។
សូមធ្វើការណាត់ជួបដើម្បីពិគ្រោះ
យោបល់ដោយឥតគិតថ្លៃឥឡូវនេះ
ដើម្បីទទួលបានព័ត៌មានលម្អិតអំពីលេខទំនាក់ទំនាក់បន្ថែម, សូមចូលទៅកាន់ទំព័រ “ទំនាក់ទំនង”។

រក្សា​សិទ្ធិ​ទាំងអស់ © 2025 ដោយ MPSEZ

រក្សា​សិទ្ធិ​ទាំងអស់ © 2025 ដោយ MPSEZ

រក្សា​សិទ្ធិ​ទាំងអស់ © 2025 ដោយ MPSEZ