ចែករំលែកនៅលើ
ឧស្សាហកម្មកែច្នៃផលិតផលកសិកម្មនិងម្ហូបអាហារទំនើប
ជាមួយនឹងការប្រែប្រួលអាកាសធាតុ និងទិដ្ឋភាពភូមិសាស្ត្រនយោបាយ សុវត្ថិភាពស្បៀងអាហារបានក្លាយជាការព្រួយបារម្ភរបស់ប្រទេសទាំងអស់។ ជាប្រទេសមានលក្ខណៈពិសេសលើការនាំចេញកសិកម្ម កម្ពុជាមានសក្តានុពលក្នុងវិស័យកសិឧស្សាហកម្ម ដែលមិនត្រឹមតែជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍប្រកបដោយចីរភាពប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្តល់ជាមូលដ្ឋានសម្រាប់កំណើនបន្ថែមទៀតនៃវិស័យជីវសាស្ត្រ។
វារីវប្បកម្ម
ការធ្វើវារីវប្បកម្មដែលមិនប៉ះពាល់បរិស្ថានសមុទ្រ និងការដាំសារាយសមុទ្រអាចរួមចំណែកដល់កំណើនសេដ្ឋកិច្ច និងការការពារបរិស្ថាន។ គោលបំណងនៃការធ្វើវារីវប្បកម្មនៅក្នុងសមុទ្រ គឺដើម្បីកាត់បន្ថយការបំពុល និងធានានិរន្តរភាពនៃការលូតលាស់វិស័យវារីវប្បកម្ម។ ការគាំទ្ររបស់រាជរដ្ឋាភិបាលពិតជាមានសារសំខាន់ក្នុងដំណាក់កាលដំបូង។ ដើម្បីបង្កើនភាពប្រកួតប្រជែងនៃផលិតកម្មវារីវប្បកម្ម ខេត្តព្រះសីហនុចាំបាច់ត្រូវជំរុញការវិនិយោគក្នុងកិច្ចការស្រាវជ្រាវនិងអភិវឌ្ឍន៍ (R&D) និងដើម្បីកាត់បន្ថយលើការនាំចូលបច្ចេកវិទ្យាបង្កាត់ពូជ និងផលិតផលវារីវប្បកម្មពីបរទេស។
អាហារសម្រន់
របាំងទាបនៃការនាំចូលនិងការកើនជាបន្តបន្ទាប់នូវទីផ្សារផលិតកម្មអាហារសម្រន់ ផ្ដល់កាលានុវត្តភាពខ្ពស់សម្រាប់អ្នកចូលទីផ្សារថ្មី។ ជាមួយនឹងមូលដ្ឋានឧស្សាហកម្ម និងសក្តានុពលវិនិយោគ ខេត្តព្រះសីហនុមានលក្ខណៈសមស្របក្នុងការឈានចូលក្នុងវិស័យផលិតកម្មអាហារសម្រន់ហើយក្នុងដំណាក់កាលដំបូង ត្រូវផ្តោតសំខាន់លើដំណើរការកែច្នៃប្រភេទអាហារសម្រន់ជាក់លាក់ណាមួយ។
ភេសជ្ជៈ
ខេត្តព្រះសីហនុមានទីតាំងល្អក្នុងការទាញយកផលប្រយោជន៍ពីរបាំងទាបនៃការចូលមកវិនិយោគក្នុងវិស័យផលិតកម្មភេសជ្ជៈ។ ការផ្ទេរផលិតកម្មភេសជ្ជៈដែលមានរសជាតិផ្លែឈើពីតំបន់ផ្សេងទៀតបង្ហាញពីកាលានុវត្តភាពដ៏ល្អមួយសម្រាប់ខេត្តព្រះសីហនុ។
ពាណិជ្ជកម្មកសិកម្ម
ខេត្តព្រះសីហនុ មានសក្តានុពលសម្រាប់ការអភិវឌ្ឍពាណិជ្ជកម្មកសិកម្ម ទោះបីជាខ្វះមុខងារបែបទំនើបក៏ដោយ។ ក្នុងរយៈពេលខ្លី ខេត្តព្រះសីហនុត្រូវបង្កើតឱ្យមានទីផ្សារកសិកម្មប្រកបដោយវិជ្ជាជីវៈ។ ក្នុងរយៈពេលមធ្យម ខេត្តព្រះសីហនុត្រូវការប្រើប្រាស់ថ្នាលអនឡាញសម្រាប់ផ្តល់សេវាច្រកចេញចូលតែមួយ ដែលដំណើរការដោយបច្ចេកវិទ្យាឌីជីថល។ ក្នុងរយៈពេលវែង ខេត្តព្រះសីហនុត្រូវបន្ថែមមុខងារហិរញ្ញវត្ថុ និងលើកទឹកចិត្តឧស្សាហកម្មកែច្នៃផលិតផលកសិកម្មនៅជុំវិញកំពង់ផែ ដែលជាទីតាំងចម្បងដើម្បីជំរុញការធ្វើទំនើបកម្មផលិតកម្ម។