ឱកាសអាជីវកម្មពិសេស
នៅខេត្តព្រះសីហនុ ប្រទេសកម្ពុជា

ឱកាសអាជីវកម្មពិសេស
នៅខេត្តព្រះសីហនុ ប្រទេសកម្ពុជា

ដោយមានទីតាំងល្អប្រសើរស្ថិតនៅចំកណ្តាលអាស៊ាន ធនធានធម្មជាតិដ៏សម្បូរបែប និងផែនការមេប្រកបដោយចក្ខុវិស័យរយៈពេល១៥ឆ្នាំរបស់រាជរដ្ឋាភិបាលកម្ពុជា ខេត្តព្រះសីហនុបង្ហាញនូវឱកាសអាជីវកម្មដ៏ពិសេស និងប្លែក។

គម្រោងវិនិយោគផ្ទាល់ពីបរទេសដែលបានអនុម័ត

៥០៥

ទុនវិនិយោគសរុប
(លានដុល្លារអាម៉េរិក)

២៧៥៨

ទុនវិនិយោគសរុបនៃរោងចក្រ
(លានដុល្លារអាម៉េរិក)

គិតបង្គរពីខែមករា ដល់ខែមីនា ឆ្នាំ២០២៤

ការលើកទឹកចិត្ត

ការលើកទឹកចិត្តវិនិយោគ
ការលើកទឹកចិត្តវិនិយោគ

ការវិនិយោគនៅខេត្តព្រះសីហនុមានភាពទាក់ទាញខ្លាំងជាងពេលណាៗទាំងអស់ ដោយសារតែមានការលើកទឹកចិត្ត និងគម្រោងគាំទ្រជាច្រើនប្រភេទដែលត្រូវបានរៀបចំឡើងដើម្បីលើកកម្ពស់ការអភិវឌ្ឍ និងនវានុវត្តន៍។ ដោយផ្អែកលើច្បាប់វិនិយោគកម្ពុជា និងក្រោមផែនការមេដើម្បីអភិវឌ្ឍខេត្តព្រះសីហនុទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង, រាជរដ្ឋាភិបាលកម្ពុជា (RGC) ផ្តល់ជូននូវគោលនយោបាយមេត្រីភាពវិនិយោគដែលជំរុញបរិយាកាសអំណោយផលសម្រាប់ធុរកិច្ចគ្រប់ទំហំ និងវិស័យទាំងអស់។ ខាងក្រោមនេះគឺជាចំណុចសំខាន់ៗនៃការលើកទឹកចិត្ត និងគម្រោងនានាដែលមាននៅក្នុងខេត្តព្រះសីហនុ។

រហូតដល់ ១៨ ឆ្នាំ
ការលើកទឹកចិត្តពន្ធលើប្រាក់ចំណូល
១០០%
កម្មសិទ្ធិបរទេស
០ ការគ្រប់គ្រង
លើចលនាមូលធន
៦០០ លាន
ទីផ្សារអាស៊ាន និងសហរដ្ឋអាម៉េរិក, អឺរ៉ុប និងចិន

ហេតុអ្វីត្រូវវិនិយោគនៅខេត្តព្រះសីហនុ

វិស័យអាទិភាព

វិស័យអាទិភាព

បណ្តុំ​ឧស្សាហកម្មចំនួន “៤+” ត្រូវបានកំណត់​ដោយផែនការមេជា ចំណុចស្នូលនៃទិសដៅឧស្សាហកម្មក្នុងខេត្តព្រះសីហនុ។ ចំណែក “+” គឺសំដៅ​ដល់កាលានុវត្តភាពសម្រាប់អភិវឌ្ឍឧស្សាហកម្មសក្តានុពលផ្សេងទៀត៖

អំពីយើង

ចក្ខុវិស័យខេត្តព្រះសីហនុ ក្នុងឆ្នាំ២០៤០
ចក្ខុវិស័យខេត្តព្រះសីហនុ ក្នុងឆ្នាំ២០៤០
ចក្ខុវិស័យខេត្តព្រះសីហនុ ក្នុងឆ្នាំ២០៤០

ការអភិវឌ្ឍ និងប្រែក្លាយខេត្តព្រះសីហនុទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណងគឺជាយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិមួយសំដៅសម្រេចបាននូវ “បរិវត្តកម្មថ្មី” និង “ប្រាក់ចំណូលខ្ពស់”។ ត្រឹមឆ្នាំ២០៤០ រាជរដ្ឋា​ភិបាលកម្ពុជា គ្រោងនឹងអភិវឌ្ឍខេត្តព្រះសីហនុទៅជា​ ទី១)- ច្រកទ្វារ​អន្តរជាតិរបស់កម្ពុជា ទី២)- ប៉ូលអភិវឌ្ឍន៍ជាតិ និងទី៣)- ទីក្រុងធំមួយនៅក្នុងតំបន់​អាស៊ាន។ ក្នុងរយះពេល ១៥ឆ្នាំ ខេត្តព្រះសីហនុត្រូវបានរំពឹងថានឹងមានប្រជាជនរស់នៅចំនួនប្រមាណ ១ លាននាក់ និងបង្កើតផលិតផលក្នុងស្រុកសរុបប្រចាំឆ្នាំចំនួនប្រមាណ ១៣,៦ ប៊ីលានដុល្លារអាម៉េរិក, ខេត្តព្រះសីហនុនឹងក្លាយជាទីប្រជុំជនធំជាងគេលំដាប់ទី២ បន្ទាប់ពីរាជធានីភ្នំពេញនិងជារដ្ឋបាលថ្នាក់ក្រោមជាតិលំដាប់ទី៣ ដែលមាន​ទំហំសេដ្ឋកិច្ចនិងចំនួនប្រជាជន បន្ទាប់ពីរាជធានីភ្នំពេញនិងខេត្តកណ្តាល។
កាន់តែពិសេសទៅទៀតនោះ ក្រុមប្រឹក្សារៀបចំ និងអនុវត្តផែនការមេ អភិវឌ្ឍខេត្តព្រះសីហនុទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង និងអភិវឌ្ឍបណ្តាខេត្តជាប់ឆ្នេរសមុទ្រកម្ពុជា ជារបៀងសេដ្ឋកិច្ចពិសេសពហុបំណង និងប្រទាក់ក្រឡា​ “ក.ផ.ព.ឆ” ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលមានឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងពាក់ព័ន្ធជាង២០រូបជាសមាជិក។

ហេតុអ្វីបានជាខេត្តព្រះសីហនុ

ព្រះសីហនុ : គោលដៅវិនិយោគ និងទេសចរណ៍លំដាប់ពិភពលោក

ព្រះសីហនុ : គោលដៅវិនិយោគ និងទេសចរណ៍លំដាប់ពិភពលោក

ព្រះសីហនុ : គោលដៅវិនិយោគ និងទេសចរណ៍លំដាប់ពិភពលោក

ចំណុងខ្លាំងនៃការវិនិយោគបច្ចុប្បន្នភាព

ខេត្តព្រះសីហនុបានបង្កើតខ្លួនជាគោលដៅវិនិយោគប្រកបដោយសក្តានុពល និងភាពទាក់ទាញ។ គិតត្រឹមឆ្នាំ ២០២៣ ខេត្តព្រះសីហនុមានផលិតផលក្នុងស្រុកសរុប (ផ.ស.ស) សម្រាប់មនុស្សម្នាក់ៗចំនួន ៤,៨៥៧ ដុល្លារអាម៉េរិក ហើយបានទាក់ទាញការវិនិយោគដោយផ្ទាល់ពីបរទេស​ (FDI) សរុបចំនួន ៤៨.៤ ពាន់លានដុល្លារអាម៉េរិក។

ចំណុចខ្លាំងនៃវិស័យទេសចរណ៍

ខេត្តព្រះសីហនុបានទាក់ទាញភ្ញៀវទេសចរ ជាយូរមកហើយជាមួយនឹងឆ្នេរដ៏ស្រស់បំព្រង កោះដ៏ស្រស់ស្អាត និងទេសនីយភាពដ៏រស់រវើក។ មានកោះចំនួន ៣០ ដែលមិនទាន់បានកែច្នៃ, ខេត្តព្រះសីហនុផ្តល់ឱកាសវិនិយោគដំបូងដ៏មានសក្តានុពលសម្រាប់ទាំងវិនិយោគិនទេសចរណ៍ និងអ្នកធ្វើដំណើរ។

ទីតាំងយុទ្ធសាស្ត្រ

ជាមួយនឹងទីតាំងយុទ្ធសាស្រ្តរបស់ខ្លួននៅអាស៊ីអាគ្នេយ៍ - ប្រើរយៈពេល ១-៣ ម៉ោងសម្រាប់ទៅមកប្រទេសនៅអាស៊ាន និងរយៈពេល ៣-៥ ម៉ោងសម្រាប់ទៅមកប្រទេសចិន, ជប៉ុន និងកូរ៉េខាងត្បូង​ - ខេត្តព្រះសីហនុផ្តល់នូវឱកាសដ៏អស្ចារ្យបំផុតក្នុងការចូលទៅកាន់ទីផ្សារអន្តរជាតិ។ កំពង់ផែទឹកជ្រៅ, កំពង់ផែស្វយ័តក្រុងព្រះសីហនុ និងទីតាំងជិតផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុធានាបាននូវការដំណើរយ៉ាងរលូនទៅកាន់ទីក្រុងធំៗ, តំបន់ឧស្សាហកម្ម និងទីផ្សារអន្តរជាតិ។

ការប្តេជ្ញាចិត្តចំពោះចីរភាពនិង សមត្ថភាព
ការរស់នៅ
ការប្តេជ្ញាចិត្តចំពោះចីរភាពនិង សមត្ថភាព
ការរស់នៅ

ខេត្តព្រះសីហនុផ្តល់អាទិភាពដល់ចីរភាពនិងភាពរស់រវើក តាមរយៈការលើកកម្ពស់ការអភិវឌ្ឍប្រកបដោយការគិតគូរពីបរិស្ថានការពារធនធានធម្មជាតិនិងការរួមបញ្ចូលហេដ្ឋារចនាសម្ព័ន្ធបៃតង។ផែនការមេនេះសង្កត់ធ្ងន់លើថាមពលស្អាត ការគ្រប់គ្រងកាកសំណល់ និងទីធ្លាបៃតងសាធារណៈ ដើម្បីធានាបាននូវសហគមន៍ដែលមានតុល្យភាព រីកចម្រើន និងរួមបញ្ចូល។

កាលានុវត្តភាពសម្រាប់អភិវឌ្ឍន៍ឧស្សាហកម្មសក្តានុពលផ្សេងទៀត

ខេត្តព្រះសីហនុផ្តល់នូវសក្តានុពលដ៏ធំសម្បើមសម្រាប់ការវិនិយោគលើបច្ចេកវិទ្យាដែលកំពុងរីកចម្រើន រួមទាំងបញ្ញាសិប្បនិម្មិត (AI),​ បណ្តាញទូរសព្ទចល័តជំនាន់ទី៥ (5G), បច្ចេកវិទ្យាប្លុកឆេន (blockchain), ប្រព័ន្ធអ៊ីនធឺណិតនៃវត្ថុ (internet of things) និងដំណោះស្រាយថាមពលថ្មី។​ វិស័យទំនើបៗទាំងនេះ ស្របតាមចក្ខុវិស័យយុទ្ធសាស្ត្ររបស់ខេត្តក្នុងការក្លាយជាមជ្ឈមណ្ឌលដ៏ឆ្លាតវៃ ចីរភាព និងមជ្ឈមណ្ឌលជំរុញដោយបច្ចេកវិទ្យានៅអាស៊ីអាគ្នេយ៍។ ឱកាសមានច្រើនសម្រាប់អាជីវកម្មដើម្បីប្រើប្រាស់បច្ចេកវិទ្យាទាំងនេះក្នុងវិស័យដូចជា ការអភិវឌ្ឍទីក្រុងឆ្លាតវៃ, ហិរញ្ញវត្ថុឌីជីថល, ផលិតកម្មកម្រិតខ្ពស់, ថាមពលបៃតង
និងប្រព័ន្ធដឹកជញ្ជូនប្រកបដោយភាពច្នៃប្រឌិត។

$៤៨.៤ ពាន់លានដុល្លារ FDI
$៤៨៥៧ គ.ល.គ. ក្នុងមនុស្សម្នាក់
$៤៨.៤ ពាន់លានដុល្លារ FDI
$៤៨៥៧ គ.ល.គ. ក្នុងមនុស្សម្នាក់
$៤៨.៤ ពាន់លានដុល្លារ FDI
$៤៨៥៧ គ.ល.គ. ក្នុងមនុស្សម្នាក់

ឯកសារ

ច្បាប់ស្តីពី
ការវិនិយោគនៅកម្ពុជា
ច្បាប់ស្តីពី
ការវិនិយោគនៅកម្ពុជា

ព័ត៍មាន

ពត៍មានថ្មីៗ
ពត៍មានថ្មីៗ

នេះគឺជាបញ្ជីទូលំទូលាយនៃអត្ថបទព័ត៌មាន ដែលពាក់ព័ន្ធនឹងការវិនិយោគ និងព័ត៌មានថ្មីៗអំពីឧស្សាហកម្ម។ អ្នកអាចស្វែងរកព័ត៌មានលម្អិតទាំងនេះខាងក្រោម សម្រាប់ជាឯកសារយោងរបស់អ្នក។

អតិថិជន

ក្រុមហ៊ុនដែល
ជ្រើសរើសកម្ពុជា
ក្រុមហ៊ុនដែល
ជ្រើសរើសកម្ពុជា

ទាំងនេះគឺជាក្រុមហ៊ុនដែលមានការវិនិយោគនៅក្នុងប្រទេសកម្ពុជា ហើយយើងសូមអញ្ជើញអ្នកឱ្យក្លាយជាផ្នែកមួយនៃសហគមន៍វិនិយោគដែលកំពុងរីកចម្រើនរបស់យើង។

សូមធ្វើការណាត់ជួបដើម្បីពិគ្រោះ
យោបល់ដោយឥតគិតថ្លៃឥឡូវនេះ
ដើម្បីទទួលបានព័ត៌មានលម្អិតអំពីលេខទំនាក់ទំនាក់
បន្ថែម, សូមចូលទៅកាន់ទំព័រ “ទំនាក់ទំនង”។
សូមធ្វើការណាត់ជួបដើម្បីពិគ្រោះ
យោបល់ដោយឥតគិតថ្លៃឥឡូវនេះ
ដើម្បីទទួលបានព័ត៌មានលម្អិតអំពីលេខទំនាក់ទំនាក់បន្ថែម, សូមចូលទៅកាន់ទំព័រ “ទំនាក់ទំនង”។
សូមធ្វើការណាត់ជួបដើម្បីពិគ្រោះ
យោបល់ដោយឥតគិតថ្លៃឥឡូវនេះ
ដើម្បីទទួលបានព័ត៌មានលម្អិតអំពីលេខទំនាក់ទំនាក់បន្ថែម, សូមចូលទៅកាន់ទំព័រ “ទំនាក់ទំនង”។

រក្សា​សិទ្ធិ​ទាំងអស់ © 2025 ដោយ MPSEZ

រក្សា​សិទ្ធិ​ទាំងអស់ © 2025 ដោយ MPSEZ

រក្សា​សិទ្ធិ​ទាំងអស់ © 2025 ដោយ MPSEZ